នៅថ្ងៃពុធ ទី១៩ ខែកញ្ញានេះ មានការចុះពិនិត្យរចៀក-ច្រមុះ-បំពង់​ក​មួយ​ទៀត​ ធ្វើ​​ឡើង​​ក្រុម​​គ្រូ​​ពេទ្យ​​របស់​​អង្គ​ការ​​បង្កា​រ​ពិការ​​ភាព​​កម្ពុជា​នៅ​មណ្ឌល​សុខ​ភាព​ឈើ​ខ្មៅ​ ស្ថិត​នៅ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​ ដែល​មាន​អ្នក​ជម្ងឺ​ចំនួន​ ៦៩​ នាក់​បាន​ទទួល​ការ​ពិនិត្យ​ និង​ទទួល​ការ​ព្យាបាល​នៅ​នឹង​កន្លែង​ ហើយ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​ ៥​នាក់​ ដែល​បាន​រក​ឃើញ​ថា​មាន​ជម្ងឺ​អំបៅ​អំបែក​រុំារ៉ៃ​ (Chronicle Otitis Media)​ ហើយ​នឹង​ត្រូវ​ទទួល​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជ័យ​ជំនះ​ដោយ​អាការៈ​ជម្ងឺ​មាន​សភាព​ធ្ងន់​ធ្ងរ​។​

បុគ្គ​លិក​របស់​យើង​កំពុង​ចង​បរិក្ខា​រ​ពេទ្យ​ដា​មួយ​នឹង​កង់​ដឹក​ទៅ​មណ្ឌល​សុខ​ភាព​

លោក​វេជ្ជ​បណ្ឌិត​ ស្រី​ វណ្ណ​ថន​ កំពុង​​ពិនិត្យ​​ត្រចៀក​​ដល់​​អ្នក​ជម្ងឺ​នៅ​​មណ្ឌល​​សុខ​ភាព​​ឈើ​ខ្មៅ

ដើម្បី​ទៅ​ដល់​មណ្ឌល​សុខ​ភាព​ឈើ​ខ្មៅ​ ក្រុម​ការ​ងារ​របស់​យើង​ត្រូវ​ឆ្លង​កាត់​ទន្លេ​បា​សាក់​តាម​សា​ឡាង​តូច​ ដែល​រថយន្ត​មិន​អាច​ឆ្លង​បាន​។ បរិក្ខារ​ពេទ្យ​ និង​ឱសថ​ព្យាបាល​ត្រូវ​បាន​ដឹង​ទៅ​កាន់​មណ្ឌល​សុខភាព​តាម​កង់​ និង​តាម​រយៈ​ក្រុម​ការងារ​យើង​ដោយ​ថ្មើរ​ជើង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​ ២​គីឡូ​មែត្រ​។​ សម្រាប់​មណ្ឌល​សុខភាព​នេះ​ ៩០%​ ភាគ​រយ​នៃ​អ្នក​ជម្ងឺ​មិន​ត្រឹម​តែ​ទទួល​រងគ្រោះ​ដោយ​ ជម្ងឺ​ត្រចៀក​តែ​ប៉ុណ្ណោះ​ទេ​ គឺ​ទទួល​រង​គ្រោះ​ដោយ​ជម្ងឺ​ពក​ក​ផង​ដែរ​។​